ព័ត៌មានអន្តរជាតិ

សំណាងមែន! អាមេរិក​ ស្នេីជួយកូរ៉េខាងជេីង​ ក្នុងករណីផ្ទុះឡេីងនៃមេរោគឆ្លងកូវីដ-១៩

វ៉ាស៊ីនតោន៖​ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានលេីកឡេីងថាសហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសកូរ៉េខាងជើង​ បន្ទាប់ពីមានជំងឺរាតត្បាតដែលឆ្លង ហើយនឹងបន្តស្វែងរកការផ្តល់ជំនួយសង្គ្រោះបន្ថែមទៀត។ 

លោក Pompeo បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃពុធបន្ទាប់ពីលោក Sean Hannity ដែលជាម្ចាស់ផ្ទះនៃកម្មវិធីបានបង្ហាញថា​ វានឹងមានប្រយោជន៍ប្រសិនបើសហរដ្ឋអាមេរិក​ អាចជួយប្រទេសដូចជាអ៊ីរ៉ង់​ រុស្ស៊ី​ និងចិន។

 លោក Pompeo បានបញ្ជាក់ថា“ សម្រាប់ប្រទេសអ៊ីរ៉ង់​ គឺដូចគ្នាសម្រាប់ប្រទេសកូរ៉េខាងជើង​ ដែលជាប្រទេសដែលយើងមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង​ ហើយយើងកំពុងធ្វើការដោយយកចិត្តទុកដាក់​ ដើម្បីបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់ប្រជាជនរបស់ពួកគេ​ ហើយផ្នែកមួយគឺដើម្បីធ្វើឱ្យប្រាកដថា​ យើងមានដើម្បីផ្តល់ជំនួយមនុស្សធម៌នៅពេលយើងអាចធ្វើបាន”៕ដោយ​ ឈូក​ បូរ៉ា

https://m-en.yna.co.kr/view/AEN20200320000200325?section=nk/nk
To Top