ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិបានឱ្យដឹងថា អ្នកជំងឺសរុបចំនួន ៧៣០នាក់ ដែលកើតជំងឺកូវីដ១៩ បង្កើតឡើងវីរុសកូរ៉ូណា ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍នៅលើដីគោកចិន។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការបាននិយាយ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ របស់ខ្លួនកាលពីថ្ងៃសុក្រថា សរុបអ្នកជំងឺ ៧១.១៥០ នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
សូមជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ មានមនុស្សចំនួន ៨០.៩៦៧នាក់ ដែលត្រូវបានបញ្ជាក់ថាបានឆ្លងជំងឺកូវីដ១៩ នៅលើដីគោក និងមនុស្ស ៣.២៤៨ នាក់បានស្លាប់ដោយសារជំងឺនេះ ៕
ប្រែសម្រួលៈ ណៃ តុលា