ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ពន្យារពេលបើកបវេសនកាលថ្មី ដោយសារក្តីព្រួយបារម្ភ ពីកូរ៉ូណាវីរុស

បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការពន្យាពេលចាប់ផ្តើម បើកបវេសនកាលសិក្សាឆ្នាំថ្មី បើទោះជាមានចំណាត់ការត្រូវបានធ្វើឡើង ឆ្ពោះទៅរកការបញ្ចប់ការ ដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់មនុស្សជាច្រើននាក់។

ទីភ្នាក់ងារសារព័ត៌មាន Seoul Pyongyang News របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការពន្យាពេលនេះ គឺជាផ្នែកមួយនៃការឆ្លើយតប របស់រដ្ឋាភិបាលកូរ៉េខាងជើង ចំពោះការផ្ទុះឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែមិនមានសេចក្តីលម្អិត ស្តីពីការពន្យាពេលបើក បវេសនកាលសិក្សាឆ្នាំថ្មីនេះទេ ដោយសាលាអាចនឹងត្រូវបានបើកក្រោយ ថ្ងៃទី១ ខែមេសា ហើយកាលពីមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានលើកឡើងថា សាលារៀនពន្យាពេលបើកបវេសនកាលថ្មី ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺឆ្លង ពោលគឺកូរ៉ូណាវីរុស ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top