បរទេស៖ រដ្ឋាភិបាលបានរាយការណ៍ ពីការឆ្លងមេរោគកូវីដ១៩ចំនួន ៥០ ករណី នៅថ្ងៃសុក្រនេះ ដោយបាននាំឱ្យ ចំនួនអ្នកឆ្លងសរុបដល់ ៣២២ ដែលភាគច្រើននៅទីក្រុងបាងកក។
យោងតាមសារព័ត៌មាន ថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រុមមួយនៃករណីថ្មីចំនួន ៤១នាក់ ដែលការឆ្លងនេះ បានផ្សារភ្ជាប់ទៅនឹងការឆ្លងមុន ៗ ហើយ ៩នាក់ផ្សេងទៀត គឺផ្តោតលើការមកពីបរទេស និងទាក់ទងជាមួយជនបរទេស។
សូមជម្រាបថា ប្រទេសថៃបានរាយការណ៍ថា មានអ្នកស្លាប់ម្នាក់ពី Covid-19 មានអ្នកជំងឺចំនួន ៤៣ នាក់បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ រីឯ ២៧៨ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ ប្រែសម្រួលៈ ណៃ តុលា