ព្រុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ពលរដ្ឋជាង១០០.០០០នាក់ ដែលរស់នៅទូទាំងទ្វីបអឺរ៉ុប បានធ្វើតេស្តរកឃើញថា មានភាពវិជ្ជមាននៃវីរុសកូរ៉ូណា គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ហើយរដ្ឋាភិបាលនៅទ្វីបអឺរ៉ុប នឹងមានវិធានការបន្ទាន់ ដើម្បីប្រឆាំងនឹងវីរុសនេះ ។
ប្រទេសជាង៤០នៅតំបន់អឺរ៉ុប បានរងគ្រោះដោយសារជំងឺ COVID-19 ដែលជាជំងឺបង្កឡើង ដោយវីរុសប្រភេទថ្មី ។ ប្រទេសអ៊ីតាលី អេស្ប៉ាញ អាល្លឹម៉ង់ និងបារំង ជាប្រទេស៤ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានសេចក្តីរាយការណ៍មកថា មានដល់ទៅជាង១០.០០០ករណីហើយ ។
នៅក្នុងប្រទេសអ៊ីតាលី លោកនាយករដ្ឋមន្ត្រី Giuseppe Conte បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា នៅទូទាំងប្រទេសបានហ៊ុមព័ទ្ធ នៅនឹងកន្លែងគិត ចាប់តាំងពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លង នៃវីរុសកូរ៉ូណា ហើយរយៈពេលនេះ នឹងបន្តបន្លាយពេលថែមទៀត ។ ក្រុមមន្ត្រីរដ្ឋាភិបាលមួយចំនួន បាននិយាយថា ការពង្រឹងទៅលើការធ្វើដំណើរ នឹងអាចធ្វើឡើង តាមរយៈការជូនដំណឹងនានា ។
នៅក្នុងប្រទេសអ៊ីតាលី មានអ្នកជំងឺ COVID-19 ចំនួន៤២៧នាក់ ដែលបានស្លាប់ នៅក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យតួលេខនៃអ្នកស្លាប់ នៅក្នុងប្រទេសបានកើនឡើងដល់ ៣.៤០៥នាក់ ។ នេះបើយោងតាមទិន្នន័យថ្មី ដែលបានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ដោយនាយកដ្ឋាន ការពារជនស៊ីវិល បានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា