ព័ត៌មានអន្តរជាតិ

ទីបំផុត! តួលេខ នៃអ្នកស្លាប់ដោយជំងឺ COVID-19 នៅអ៊ីតាលី បាននាំមុខប្រទេសចិន ហើយ

រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីតាលី បាននាំមុខប្រទេសចិន ហើយ និងបានញុំាង ឲ្យសេដ្ឋកិច្ចរបស់ប្រទេស នេះធ្លាក់ស្រុតចុះយ៉ាងគំហុកផងដែរ ។

ប្រទេសស្ថិតនៅតំបន់ នៃមហាសមុទ្រមេឌីទែរ៉ាណេ ចំនួននៃអ្នកស្លាប់ បានកើនឡើងដល់៣.៤០៥នាក់ បន្ទាប់ពីកំណត់ត្រាបានបង្ហាញថា មានអ្នកស្លាប់ថ្មីទៀត ចំនួន៤២៧នាក់ កាលពីថ្ងៃពុធ ។

បើតាមតួលេខផ្លូវការ ប្រទេសចិន មានអ្នកស្លាប់ចំនួន៣.២៤៥នាក់ គិតចាប់តាំងពីមានករណី ផ្ទុះជំងឺជាលើកដំបូង កាលពីចុងឆ្នាំមុន ។

កាពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារការពារជនស៊ីវិលអ៊ីតាលី បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយថា សរុបនៃករណីនៅក្នុងប្រទេស បានកើនឡើងដល់៤១.០៣៥នាក់ ក្នុងនោះមានករណីថ្មី ចំនួន៥.៣២២នាក់ ។

កាសែតប្រចាំថ្ងៃ La Repubblica បានបោះពុម្ពផ្សាយប្រចាំថ្ងៃ ដោយបានរកឃើញថា មាន៤៧ភាគរយ នៃការបិទផ្អាកអាជីវកម្ម ហើយសាលារៀនជាច្រើន និងវិទ្យាស្ថានសាធារណៈ “ត្រូវបានគេឃើញ” ថាបិទទ្វារផ្អាកដំណើរការដែរ ។

ដោយសារតែមានវិធានាការរិតត្បិតខ្លាំង ហេតុដូចនេះ រាលការបិទហាងទាំងអស់ បានអនុវត្តន៍ លើកលែងតែកន្លែងគ្រឿងទេស និងឱសថស្ថានប៉ុណ្ណោះ ដោយពន្យារពេល រហូតដល់ថ្ងៃពុធក្រោយ ។

មេដឹកនាំអ៊ីតាលី បានប្រកាសដាច់ខាតថា បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top