ព័ត៌មានអន្តរជាតិ

ព័ត៌មានចុងក្រោយ អំពីកូរ៉ូណា តាមបណ្តាប្រទេសនានា លើពិភពលោក

គិតត្រឹមយប់ថ្ងៃសុក្រ ទី២០ ខែមីនានេះ ទូរទស្សន៍ BBC នៅតែបានបន្តធ្វើការចេញផ្សាយផ្ទាល់ អំពីព័ត៌មានបន្ថែម អំពីករណីកូរ៉ូណា ដែលកំពុងបន្តវាយលុក ក្នុងប្រទេសនានាលើពិភពលោក។ ក្នុងនោះមានមតិកាព័ត៌មានសំខាន់ៗ ចុងក្រោយដូចជា៖

• មនុស្សស្លាប់សរុប នៅទូទាំងពិភពលោក ដោយកូរ៉ូណា កើនដល់ជាង១០០០០នាក់ មនុស្សជិត២៥០០០០នាក់បានឆ្លង ចំណែកឯ៨០០០០នាក់ បានជាសះស្បើយ
• អង់គ្លេសចាប់ផ្តើមកំណើត គោលនយោបាយថ្មីបន្ថែមទៀត ដើម្បីត្រួតពិនិត្យ លើការរីករាលដាលនៃជំងឺនេះ ប៉ុន្តែជឿជាក់ថា ត្រូវការពេលយ៉ាងហោចណាស់១ឆ្នាំ
• ប្រទេសស្កុតឡេន ចាប់ផ្តើមបន្តជំរុញឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការគោរពតាមដំបូន្មានរបស់ក្រសួង ឲ្យបានត្រឹមត្រូវបំផុត
• អេស្បាញក្លាយទៅជាប្រទេសទី៤ហើយ ដែលមានអ្នកស្លាប់ លើសចំនួន១០០០នាក់ បន្ទាប់ពីចិន អ៊ីតាលី និងអ៊ីរ៉ង់
• ចិនសាជាថ្មីបញ្ជាក់ថា មិនមានការឆ្លងជំងឺ ក្នុងសហគមន៍ទៀតឡើយ
• អាហ្សង់ទីន ក្លាយជាប្រទេសនៅអាមេរិកឡាទីនចុងក្រោយ ដែលបានប្រកាស បិទព្រំដែនប្រទេស
• ទីក្រុងកាលីហ្វ័រញ៉ា ប្រកាសឲ្យពលរដ្ឋរបស់ខ្លួន ទាំង៤០លាននាក់ ឃុំខ្លួននៅក្នុងផ្ទះរបស់គេ
ប្រែសម្រួល៖ស៊ុនលី

To Top