ព័ត៌មានអន្តរជាតិ

ព័ត៌មានប្រចំាថ្ងៃ នៃការវិវត្តន៍ជំងឺ COVID-19 សម្រាប់ថ្ងៃទី២១ ខែមីនានេះ

ប៉េកំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ថា គ្រាដែលអ៊ីតាលី ត្រូវបានគេមើលឃើញថា ជាប្រទេសមួយ ដែលមានអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ គិតត្រឹមថ្ងៃសុក្រ និងករណីនៃជំងឺ COVID-19 នៅទូទាំងពិភពលោក មានករណីជាច្រើនបានបន្តកើនឡើង ហើយនៅលើ ពិភពលោកទំាងមូល បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអនុវត្តន៍ ដោយចាត់វិធានការប្រឆាំងនឹងវីរុស ។

អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍អំពីស្ថានភាពប្រចាំថ្ងៃ គិតត្រឹមយប់ថ្ងៃសុក្រថា នៅក្នុងតំបន់អឺរ៉ុប ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន ១៧.៥០៦នាក់នៃជំងឺ COVID-19 ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ គិតចាប់ពីពាក់កណ្តាលអធ្រាត ថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួន នៃករណីជាច្រើនមាន រហូតដល់ ១០៤.៥៩១ករណី ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រថា ជំងឺ COVID-19 ហាក់បីដូចជា បានកើនឡើងថ្មី និងបង្កផលអាក្រក់បំផុត ជារៀងរាល់ថ្ងៃ ខណៈដែលមានជាង ២១០.០០០ករណីហើយ ក្នុងនោះរាប់បញ្ចូល ទាំងជាង៩.០០០នាក់ ដែលបានស្លាប់ ហើយត្រូវបានគេរាយការណ៍ ឲ្យដឹងនៅទូទំាងសកលលោក ។

លោក Tedros បានថ្លែងថា “រាល់ការបាត់បង់អាយុជីវិត គឺជារឿងអកុសល”  ដោយហៅជំងឺនេះថា “ជាការប្រាប់ឲ្យដឹងច្បាស់” ឈានដល់ការធ្លាក់ចុះទ្វេរដង និងធ្វើនូវអ្វីៗដើម្បីបញ្ឈប់ការចម្លងជំងឺនៃវីរុស និងការរក្សាឲ្យបាន នូវអាយុជីវិត ។

នៅក្នុងប្រទេសអ៊ីតាលី មានអ្នកជំងឺ៦២៧នាក់ ដែលបានស្លាប់ដោយជំងឺ COVID-19 នៅក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ គិតត្រឹមថ្ងៃសុក្រ ដែលនេះជាតួលេខស្លាប់ខ្ពស់បំផុតតែក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យការស្លាប់ដោយជំងឺ COVID-19 របស់ប្រទេសនេះ បានកើនដល់៤.០៣២នាក់ ។ នេះបើយោងតាម ទិន្នន័យផ្លូវការមួយ បានបញ្ជាក់ដូច្នេះ  ។ ក្នុងរយៈពេល ២៤ម៉ោងដំបូង ប្រទេសនេះត្រូវបាន គេដឹងថា មានអ្នកស្លាប់៤២៧នាក់ ប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top