ព័ត៌មានអន្តរជាតិ

ថៃ មានករណីថ្មី នៃជំងឺCOVID-19 ចំនួន៨៩នាក់ ដែលជាតួលេខ ខ្ពស់បំផុត ប្រចាំថ្ងៃ

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នំា២០២០ថា ប្រទេសថៃឡង់ដ៏ ត្រូវបានគេរាយការណ៍ ឲ្យដឹងអំពីការកើនឡើង នៃឆ្លងជំងឺដោយវីរុសកូរ៉ូណា ប្រចាំថ្ងៃចុងក្រោយបង្អស់ គិតត្រឹមថ្ងៃសៅរ៍នេះ មានករណីថ្មី ចំនួន៨៩នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺនៅទូទាំង ប្រទេសកើន ដល់៤១១នាក់ ។

អ្នកនាំពាក្យ ក្រសួងសុខាភិបាលសាធារណៈ Taweesin Wisanuyothin បានថ្លែងថា ករណីថ្មីដែលជាប់ពាក់ព័ន្ធ នឹងការឆ្លងជំងឺកាលពីដំបូង មកពីការប្រកួតប្រដាល់ ការប្រគំតន្ត្រី និងការប្រមូលផ្តុំគ្នា ប្រារព្វបុណ្យសាសនា នៅក្នុងប្រទេសជិតខាង ម៉ាឡេស៊ី ។

ក្នុងចំណោមអ្នកឆ្លងទំាងនោះ បច្ចុប្បន្ននេះ មានចំនួន ៣៦៦នាក់ បានទទួលការព្យាបាល ទន្ទឹងនឹងនេះដែរ មាន៤៤នាក់ បានជាសះស្បើយ ។

ប្រទេសថៃឡង់ដ៏ ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ម្នាក់គិត គិតចាប់តាំងពីមានករណី ផ្ទុះជំងឺនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top