ព័ត៌មានអន្តរជាតិ

វៀតណាម លុបចោល គ្រប់ព្រឹត្តិការណ៍សាសនា ដើម្បីទប់ស្កាត់​ ការឆ្លងរាលដាល មេរោគកូវីដ១៩

បរទេស៖ គណៈកម្មាធិការរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការសាសនា របស់ប្រទេសវៀតណាម កាលពីថ្ងៃសុក្របានស្នើសុំ ឱ្យអង្គការសាសនា និងកន្លែងគោរពបូជានានា បញ្ឈប់ការរៀបចំពិធីបុណ្យ ការធ្វើសន្និសីទ និងសកម្មភាពនានា ដែលមានមនុស្សប្រមូលផ្តុំច្រើន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការបានជំរុញ ឱ្យមានព្រឹត្តិការណ៍ជាក់លាក់ ដែលត្រូវលុបចោលនោះ រួមមានពិធីបុណ្យ Easter ពិធីបុណ្យថ្ងៃកំណើត របស់ព្រះពុទ្ធ ពិធីបុណ្យចូលឆ្នាំខ្មែរ (ពិធីបុណ្យចូលឆ្នាំថ្មី) ដែលគ្រោងធ្វើនៅខែមេសា ក៏ដូចជាសមាជ របស់អ្នកកាន់ Cao Dai និងការប្រជុំប្រចាំឆ្នាំ នៃ Baha ក្រុមប្រឹក្សាសាសនា ខាងសាសនា។

គណៈកម្មាធិការក៏បានព្រមាន ប្រឆាំងនឹងអង្គការសាសនាផងដែរ ក្នុងការបញ្ជូនអ្នកដើរ តាមព្រឹត្តិការណ៍នានា នៅក្នុងប្រទេសដទៃទៀត និងទទួលយកភ្ញៀវទេសចរ ដែលមកពីតំបន់ដែលរងគ្រោះ ដោយវីរុសកូរ៉ូណា៕
ប្រែសម្រួលៈ ណៃ តុលា

To Top