ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីល រយៈចម្ងាយជិត​ ២គ្រាប់ ខណៈដែល រដ្ឋឯកោរមួយនេះ គ្មានអ្នកឆ្លងមេរោគ កូវីដ១៩​ សូម្បីម្នាក់

បរទេស៖ នេះជាលើកទី ៣ ហើយដែលប្រទេស កូរ៉េខាងជើងបាញ់មីស៊ីល នាពេលថ្មីៗនេះ បន្ទាប់ពីការបាញ់សាកល្បង មីស៊ីលមិនស្គាល់អត្តសញ្ញាណ ចំនួន ៣ គ្រាប់ ចូលសមុទ្រជប៉ុន នៅថ្ងៃទី ៩ ខែមីនា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ ដោយស្រង់សម្តី ពីនាយសេនាធិការចម្រុះ កូរ៉េខាងត្បូង (JCS) នៅថ្ងៃសៅរ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយជិត ចំនួន ២ គ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន។

យោងតាមយោធាកូរ៉េ, មីស៊ីលថ្ងៃនេះ ត្រូវបានបាញ់ចេញពីខេត្ត North Pyongan។

JCS បាននិយាយថា “ព្រឹកនេះយោធាកូរ៉េខាងត្បូង បានចាប់ មីស៊ីលចំនួន ២ គ្រាប់ដែលត្រូវបានគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលបានបាញ់ចេញ ពីតំបន់កោះ Pyongan North លើសមុទ្រខាងកើត” ។

យោធាក្រោយមក បាននិយាយថា គ្រាប់មីស៊ីលនោះ ហោះបានចម្ងាយ ៤១០ គីឡូម៉ែត្រ ឈានដល់កម្ពស់ ៥០ គីឡូម៉ែត្រ។

ព័ត៌មាននេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើង បានធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់ ក្នុងខែនេះ។

សូមជម្រាបថា កាលពីថ្ងៃទី ៩ ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីល មិនស្គាល់អត្តសញ្ញាណចំនួន ៣ គ្រាប់ចូលសមុទ្រជប៉ុន ដែល នាយសេនាធិការចម្រុះ កូរ៉េខាងត្បូង (JCS) បាននិយាយថា ប្រហែលជាផ្នែកមួយ នៃសមយុទ្ធយោធា ហើយពួកគេប្រឆាំង នឹងកិច្ចព្រមព្រៀង យោធាអន្តរកូរ៉េ។

យោងតាម JCS បានអោយដឹងថា គ្រាប់កាំភ្លើងត្រូវបានបាញ់ចេញ ពីភាគខាងកើត នៃទីក្រុង សុនដុក ក្នុងខេត្ត South Hamgyong របស់ប្រទេសកូរ៉េខាងជើង៕
ប្រែសម្រួលៈ ណៃ តុលា

To Top