វ៉ាស៊ិនតោន៖ នៅថ្ងៃសៅរ៍ទី២១ ខែមីនានេះ សហរដ្ឋអាមេរិក បានធ្វើការផ្ញើសារសាជាថ្មី ទៅអ៊ីរ៉ង់ ដោយត្រង់ៗ ថាការរីករាលដាល នៃមេរោគឆ្លងកូរ៉ូណា នឹងមិនអាចជួយសង្គ្រោះអ៊ីរ៉ង់ ចេញពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលបានតែកំពុងអនុវត្ត នោះទេ។
គួរបញ្ជាក់ទណ្ឌកម្ម របស់អាមេរិក បច្ចុប្បន្នពិតជា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ចំណូលប្រេង របស់ប្រទេសអ៊ីរ៉ង់ និងព្រមទាំងធ្វើឱ្យសេដ្ឋកិច្ច របស់ប្រទេស នៅមជ្ឈឹមបូព៍ានេះ ស្ថិតនៅក្នុងភាពឯកោ ជាងគេផងដែរ។
ក្រៅតែពីទណ្ឌកម្មបែបសេដ្ឋកិច្ច បានធ្វើឲ្យអ៊ីរ៉ង់ ដុនដាបហើយនោះ នៅពេលនេះ ប្រទេសរបស់ខ្លួន ក៏កំពុងជួបប្រទះ នឹងបញ្ហាប្រយុទ្ធប្រឆាំង ទៅនឹងការវាយលុក ដ៏ខ្លាំងក្លា ពីសំណាក់COVID-19 ដោយតួលេខ នៃអ្នកស្លាប់ បានកើនឡើង ដល់១ ២៨៤នាក់។
អាមេរិក ក៏បានបន្តបន្ថែម លើការបញ្ជាក់ជំហសាជាថ្មីនេះទៀតថា ខ្លួននឹងបន្តដាក់សំពាធ អតិបរិមា ដល់អ៊ីរ៉ង់ ដើម្បីធ្វើយ៉ាងណា ឲ្យប្រទេសនេះ នឹងបញ្ចប់សកម្មភាព អភិវឌ្ឍអាវុធប្រល័យលោក ដែលអាមេរិក តែងតែបានចោទប្រកាន់ថា នៅតែបន្តធ្វើឡើង ក្នុងប្រទេសនេះនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី