បរទេស ៖ តំបន់ Lombardy របស់ប្រទេសអ៊ីតាលី បានដាក់ចេញ នូវវិធានការតឹងរ៉ឹង ក្នុងគោលបំណង ដើម្បីដោះស្រាយការរីករាលដាល នៃមេរោគឆ្លងកូវីដ១៩។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមច្បាប់ថ្មី ដែលបានប្រកាស កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ កីឡានិងសកម្មភាព រាងកាយខាងក្រៅ សូម្បីតែបុគ្គលត្រូវបាន ហាមឃាត់ដែរ។ ការប្រើម៉ាស៊ីនលក់ទំនិញ ត្រូវបានហាមឃាត់។
ការរឹតបន្តឹងនេះ បានកើតឡើងនៅពេលដែល ប្រទេសអ៊ីតាលី បានរាយការណ៍ថា មានមនុស្សស្លាប់ ដោយសារជំងឺឆ្លងនេះជិត ៨០០ នាក់ កាលពីថ្ងៃសៅរ៍ និងឃើញថាចំនួនអ្នកស្លាប់ ក្នុងខែកន្លងមក មានដល់ ៤.៨២៥ នាក់ ដែលជាចំនួនខ្ពស់បំផុត នៅលើពិភពលោក។
Lombardy គឺជាតំបន់ដែលរង ផលប៉ះពាល់ខ្លាំងបំផុត នៅក្នុងប្រទេសនេះ ដែលមានអ្នកស្លាប់ចំនួន ៣.០៩៥ នាក់។
ប្រធានតំបន់លោក Attilio Fontana បានប្រកាសពីវិធានការថ្មី នៅក្នុងសេចក្តីថ្លែងការណ៍មួយ៕
ប្រែសម្រួលៈ ណៃតុលា