ក្រូអាត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា យោងតាមមជ្ឈមណ្ឌល តាមដានគ្រោះរញ្ជួយដីប្រចាំនៅតំបន់អឺរ៉ុបមេឌីទែរ៉ាណេ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៣រ៉ិចទ័រ បានវាយប្រហារមកលើរដ្ឋធានី Zagreb របស់ប្រទេសក្រូអាត នៅថ្ងៃអាទិត្យនេះ នៅវេលាម៉ោងប្រមាណ៦និង២៤នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០៥និង២៤នាទី ម៉ោងសកល ។
បន្ទាប់ពីមានករណីរញ្ជួយដីខ្លាំង ក្រោយមកក៏រញ្ជួយក្នុងកម្រិត៥,១រ៉ិចទ័រ នៅវេលាម៉ោង ៧និង០០នាទី ត្រូវនឹងម៉ោង ៦និង០០នាទីម៉ោងសកល ។
ខ្សែវីដេអូ និងរូបភាពជាច្រើន ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គម ដែលបានបង្ហាញអំពីការខូចខាត ទ្រព្យសម្បតិ្តនៅក្នុងរដ្ឋធានីនេះ ។
យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ ណាមួយបញ្ជាក់អំពីការស្លាប់ ឬខូចខាតអស់ទំហំប៉ុណ្ណានោះទេ ៕