ព័ត៌មានអន្តរជាតិ

បារាំង មានអ្នកស្លាប់ ដោយសារជំងឺ COVID-19 រហូតដល់ ជាង៥០០នាក់

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា កាលពីថ្ងៃសៅរ៍ បារាំងត្រូវបាន គេរាយការណ៍ថា មានអ្នកស្លាប់ថ្មី ដោយជំងឺ COVID-19 ចំនួន១១២នាក់ និងអ្នកឆ្លងជំងឺ បានកើនឡើងពី ១.៨៤៧ដល់១៤.៤៥៩នាក់ ។

ក្រសួងសុខាភិបាលបានធ្វើការ កែប្រែនូវទិន្នន័យថ្មីទៀត បានឲ្យដឹងថា សរុបទៅមានពលរដ្ឋ៦.១៧២នាក់ នៅព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងនោះរាប់ទាំងអ្នកជំងឺ១.៥២៥នាក់ នៅក្នុងមណ្ឌលថែទាំសុខភាពផងដែរ ហើយ៥០ភាគរយ នៃអ្នកទាំងនោះជាមនុស្សវ័យ ក្មេងច្រើនជាងអ្នកដែលមានអាយុ៦០ឆ្នាំ ។

រហូតដល់ល្ងាចថ្ងៃសៅរ៍ បារាំង បានធ្វើការត្រួតពិនិត្យទៅ លើពលរដ្ឋ៨៦៧.៦៩៥នាក់នៅទូទាំងប្រទេស និង៣៨.៩៩៤នាក់ មានសុខភាពល្អ ។ ប៉ូលិសបានបញ្ជាក់ដូច្នេះ ។

បារាំង បាននាំយកម៉ាស់ពាក់ មុខចំនួន៧០លានម៉ាស់ ដើម្បីចែកដល់ ពលរដ្ឋ ពិសេសអ្នកបម្រើការងារនៅតាមមន្ទីរពេទ្យ និងកន្លែងថែទំាអ្នកជំងឺ និងអ្នកដែល បានរកឃើញថា ឆ្លងវីរុស ។

កាលពីដើមខែមីនា រដ្ឋាភិបាលបារាំង បានសម្រេចចិត្តស្នើដល់ កន្លែងស្តុក និងផលិតកម្មម៉ាស់ទាំងអស់នៅក្នុងប្រទេសឲ្យបង្កើនការផលិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top