បរទេស៖ បើទោះបីជាតួលេខអ្នកស្លាប់ កើនទៅដល់ជាង១ម៉ឺន នាក់ ក្តីដោយសារជំងឺកូរ៉ូណាទូទាំងពិភពលោកត្រឹមចុងសប្តាហ៍នេះ ប៉ុន្តែយោងតាមការអះអាង របស់ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបានបញ្ជាក់ហើយថា វានៅមានចំនួនតិចជាងតួលេខ ដែលអង្គការពិភពលោកWHOធ្លាប់ទស្សទាយ។
តាំងតែពីដើមខែមិនានៅពេលដែល COVID-19 ចាប់ផ្តើមវាយលុកទៅ កាន់ប្រទេសផ្សេងៗ ក្រៅពីប្រទេសចិននោះ WHO បានប្រកាសថា វានឹងអាច សម្លាប់មនុស្សដល់ទៅ៣,៤ ភាគរយ នៃអ្នកដែលបានឆ្លងនៅទូទាំង ពិភពលោកដែលជាក់ស្តែងចំនួននេះ គឺមានភាពលើស លទ្ធផលប្រាកដខ្លាំងបន្តិច។
ក្រុមអ្នកវិទ្យាសាស្ត្រ ដែលមកពីសកលវិទ្យាល័យហុងកុង បានចាប់ផ្តើមត្រួតពិនិត្យតួលេខតាំងតែពីថ្ងៃទី២៩ ខែកុម្ភៈ នៅពេលដែល ទីក្រុងវូហានម្នាក់ឯងមានអ្នកជំងឺឆ្លង ដល់ទៅ៤៨៥៥៧នាក់ មកម្ល៉េះហើយមកដល់ពេលនេះ ក្រុមនេះ បានរកឃើញថា អត្រានៃអ្នកស្លាប់ក្រោមអាយុ៣០ ឆ្នាំមាន០,៣ ភាគរយនិង០,៥ភាគរយ ចំពោះមនុស្សអាយុចន្លោះព៣០ ទៅ៥៩ឆ្នាំ និងចុងក្រោយគឺ២,៦ភាគរយ ស្លាប់ពីក្រុមមនុស្សមានវ័យចាស់ជាង៦០ឆ្នាំ ដែលតាមការគុណគូសរុបគឺអ្នកស្លាប់ធៀប ទៅនឹងអ្នកឆ្លងសរុបមានត្រឹមតែ១,៤ភាគរយប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី