ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ង់ បដិសេធមិន ទទួលយកជំនួយរបស់ អាមេរិកដើម្បីប្រយុទ្ធ នឹងកូរ៉ូណាឡើយ

បរទេស៖ នៅថ្ងៃអាទិត្យទី២២ ខែមិនានេះ បានឲ្យដឹងថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានចេញមកបញ្ជាក់ជំហយ៉ាងច្បាស់លាស់ថា ខ្លួននឹងបដិសេធ ជំនួយទាំងឡាយរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសថ្មី ដែលបានកំពុងបន្តឆក់យកជីវិតរបស់ ពលរដ្ឋខ្លួនជា ច្រើនមកហើយនោះ។

មេដឹកនាំរបស់អ៊ីរ៉ង់ក៏បាន លើកឡើងផងដែរអំពីទ្រឹស្តីនិងការលើកឡើងថា អាមេរិកគឺជាអ្នកសមគំនិតក្បត់និង ថា វីរុសនេះអាចត្រូវបានបង្កើតឡើង ដោយអាមេរិក។ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ នៅតែបន្តប្រឈមមុខទៅនឹងទណ្ឌកម្មរបស់ អាមេរិកអំពី ពាណិជ្ជកម្ម ប្រេងកាតរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។

មេដឹកនាំរូបនោះ ក៏បានបន្ថែមទៀតថាអាមេរិក ដែលមានបំណងចង់បញ្ជូនក្រុមគ្រូពេទ្យនិងអ្នកជំនាញមកកាន់ ប្រទេសរបស់ខ្លួនជាក់ស្តែងគឺដើម្បីតែត្រួត ពិនិត្យមើលថាមេរោគដែលពួកគេបាន បង្កើតឡើងនោះមានឥទ្ធិពលប៉ុណ្ណាប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top