បរទេស ៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យទី២២ ខែមីនា បានប្រកាស ស្វាគមន៍យ៉ាងខ្លាំង ចំពោះអ្វីដែលខ្លួន បានអះអាងថា ជាលិខិតមួយពី ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មកកាន់មេដឹកនាំ របស់ខ្លួនលោកគីមជុងអ៊ុន។
ក្នុងការប្រកាសនោះ កូរ៉េខាងជើង បានអះអាងដែរថា លិខិតនេះបានក្លាយ ទៅជាសញ្ញាវិជ្ជមានមួយ នៃទំនាក់ទំនងផ្ទាល់ខ្លួនជាពិសេស និងរឹងមាំបំផុតរវាងមេដឹកនាំ ទាំងពីរទោះបីជាមានការទាស់ទែងគ្នាថ្មីៗ នេះក៏ដោយនៃប្រទេសទាំងពីរ។
គួរឲ្យដឹងដែរថា ខាងភាគីអាមេរិកវិញ មន្ត្រីជាន់ខ្ពស់ របស់លោកត្រាំក៏បានអះអាងដែរថា លិខិតនេះគឺ ត្រូវបានធ្វើឡើងដោយលោកត្រាំ ក្នុងការបង្ហាញពីបំណង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការគ្នា ជាមួយនឹងកូរ៉ូខាងជើង ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងមេរោគCOVID-19៕
ប្រែសម្រួល៖ស៊ុនលី