បរទេស ៖ ប្រទេសន័រវេស តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បាននិយាយថា អង្គការសហប្រជាជាតិ នឹងបង្កើតមូលនិធិមួយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស និងគាំទ្រដល់ការព្យាបាល អ្នកជម្ងឺនានា នៅទូទាំងពិភពលោក។
រដ្ឋមន្ត្រីការបរទេសន័រវេស លោក Ine Eriksen Soereide បាននិយាយប្រាប់សារព័ត៌មានដូច្នេះថា “យើងចង់ធ្វើឲ្យប្រាកដថា កិច្ចប្រឹងប្រែង គឺត្រូវបានរួបរួមគ្នា និងលឿនបំផុត តាមដែលអាចទៅរួច ដូច្នោះយើងអាចឆ្លើយតប ទៅតាមតម្រូវការ ដែលប្រទេសនានានឹងមាន ជាពិសេសប្រទេសក្រីក្របំផុត”។
គួរបញ្ជាក់ថា គោលបំណង នៃការបង្កើតមូលនិធិនេះ គឺដើម្បីជួយដល់ ប្រទេសកំពុងអភិវឌ្ឍនានា ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ ក្នុងដំណើរការដោះស្រាយវិបត្តិ ក៏ដូចជាដោះស្រាយផលវិបាករយៈពេលវែង ហើយអង្គការសហប្រជាជាតិ អាចនឹងបង្កើត សេចក្តីប្រកាសផ្លូវការមួយ នៅសប្ដាហ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង