Covid-19

អនុប្រធានាធិបតីអាមេរិក៖ ការធ្វើតេស្តរកមេរោគឆ្លង ទៅលើមនុស្សជាង ៣០ម៉ឺននាក់ នៅអាមេរិក ក្នុងនោះជាង ៤ម៉ឺននាក់ វិជ្ជមាន

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតី សហរដ្ឋអាមេរិកលោក Mike Pence បាននិយាយនៅថ្ងៃច័ន្ទថា ការធ្វើតេស្តរកមេរោគឆ្លងទៅ លើមនុស្សចំនួន ៣១៣.០០០នាក់ ត្រូវបានបញ្ចប់នៅសហរដ្ឋអាមេរិក ហើយការធ្វើតេស្តិ៍នេះ បញ្ជាក់ថា មនុស្សច្រើនជាង ៤១.០០០នាក់ មានលក្ខណៈវិជ្ជមាន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃសន្និសីទកាសែត របស់សេតវិមានលោក Pence បាននិយាយថា មន្ទីរពិសោធន៍រដ្ឋនិងមន្ទីរពេទ្យ ទាំងអស់ចាំបាច់ត្រូវរាយការណ៍ ពីចំនួននៃការធ្វើតេស្ត៍រកមេរោគឆ្លងរបស់ពួកគេ ទៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក (CDC) ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលក ដូណាល់ត្រាំ បាននិយាយនៅថ្ងៃច័ន្ទថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) នឹងចែកចាយម៉ាសប្រភេទ N95 ចំនួន ៨លាន សន្លឹក ហើយឧបករណ៍ការពារផ្ទាល់ខ្លួន សម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត កំពុងត្រូវបានដឹកជញ្ជូនទៅ “ចំណុចគ្រោះថ្នាក់” នៅទូទាំងប្រទេស។

យោងតាមលោក ដូណាល់ ត្រាំ ឧបករណ៍ការពារផ្ទាល់ខ្លួនចំនួន ៧៣ នឹងត្រូវដឹកជញ្ជូនទៅទីក្រុងញូវយ៉ក ហើយ ៣៦ នឹងត្រូវបញ្ជូនទៅរដ្ឋវ៉ាស៊ីនតោន ដែលជាតំបន់ចំនួន ២ ដែលរងការប៉ះទង្គិចយ៉ាងខ្លាំង ពីវីរុសកូវីដ១៩ ។

លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិមួយដើម្បីហាមឃាត់ ការស្តុកទុកឧបករណ៍វេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ ដែលត្រូវបានប្រើសម្រាប់ ការព្យាបាលនិងការពារជំងឺឆ្លង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top