ព័ត៌មានអន្តរជាតិ

USGS៖ គ្រោះរញ្ជួយដីកម្រិត ៥.០រ៉ិចទ័រ វាយប្រហារភាគខាងលិច ប្រទេសឈីលី

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥.០រ៉ិចទ័រ បានអង្រួននៅចម្ងាយ ៦៩គីឡូម៉ែត្រ ភាគខាងលិចក្រុង Ovalle ប្រទេសឈីលី នៅវេលាម៉ោង ៦និង៥២នាទី ម៉ោងសកល នៅថ្ងៃអង្គារនេះ ។

គ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមមានរង្វាស់ ៣០.៥៦៨៧ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់ ៧១.៩២៦៦ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ។

រហូតមកដល់ពេលនេះមិនទាន់ មានសេចក្តីរាយការណ៍លម្អិត ណាមួយបញ្ជាក់អំពីការខូចខាត និងស្លាប់មនុស្សនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top