Covid-19

ថៃ ប្រកាសថា ថ្ងៃទី២៦ ខែមីនា ជាថ្ងៃខួប១ខែ នៃការផ្ទុះឡើងជំងឺ COVID-19

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ បានថ្លែងប្រាប់នៅក្នុង សន្និសីទសារព័ត៌មានមួយ នៅថ្ងៃអង្គារនេះថា ប្រទេសថៃឡង់ដ៏ នឹងរៀបចំពិធីសង្គ្រោះបន្ទាន់មួយ ចាប់ពីថ្ងៃទី២៦ ខែមីនា សម្រាប់ខួប១ខែ នៃការផ្ទុះឡើងវីរុសកូរ៉ូណា ។

លោក ប្រាយុទ្ធ បានថ្លែងថា អនុក្រិត្យសង្គ្រោះបន្ទាន់ នឹងធ្វើឡើងដោយនាយករដ្ឋមន្ត្រី នឹងមានអំណាចជាអ្នកប្រតិបត្តិករ ដើម្បីប្រកាសអំពីវិធានការណ៍ បន្តទៀតដល់អ្នកផ្ទុកវីរុស ក្នុងនោះរាប់បញ្ចូលទាំងការ ផ្តល់ការងារបន្ថែមដល់អាជ្ញាធរ ដល់មន្ត្រីទាំងឡាយ និងអនុញ្ញតឲ្យរៀបចំទីតាំងត្រួតពិនិត្យ ដើម្បីកាត់បន្ថយចលនា របស់ប្រជាពលរដ្ឋ ។

គាត់បានថ្លែងថា វិធានការណ៍លម្អិត នឹងត្រូវប្រកាសឲ្យដឹង នៅពេលក្រោយ ។

ប្រទេសថៃឡង់ដ៏ ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ ៣នាក់ និង១០៦ជាករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណា គិតត្រឹមថ្ងៃអង្គារនេះ ។ ឥឡូវនេះ ប្រទេសថៃឡង់ដ៏ មាន៨២៧ករណី និងមានអ្នកស្លាប់ ៤នាក់ គិតចាប់តាំងពីជំងឺបានផ្ទុះឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top