Covid-19

តៃវ៉ាន់ និយាយថា WHO មិនឆ្លើយតបនឹងសំណួរ សំខាន់មួយរបស់ខ្លួន ពេលកូរ៉ូណា ចាប់ផ្តើមផ្ទុះដំបូង

បរទេស៖ នៅថ្ងៃអង្គារ ទី២៤ ខែមិនា កោះតៃវ៉ាន់បានធ្វើការប្រកាស ចោទប្រកាន់អង្គការសុខភាពពិភពលោក WHO ថាមិនបានអើពើនឹងសំណួរដ៏សំខាន់ មួយរបស់ខ្លួនតាំងតែពី ការចាប់ផ្តើមដំបូងនៃ វីរុស COVID-19 ដែលតៃវ៉ាន់បានពិពណ៌នា ជាយូរមកហើយថា ជាគំរូមួយដែលធ្វើឱ្យវាមានហានិភ័យ ដល់អាយុជីវិតពលរដ្ឋរបស់ខ្លួន ហើយជឿជាក់ថា មូលហេតុតែមួយគត់នោះ គឺដោយសារតែ WHO មានសម្ពាធពីចិនចំពោះ ទំនាក់ទំនងជាមួយនឹងខ្លួន ។

គួរឲ្យដឹងដែរថា តៃវ៉ាន់ត្រូវបានរារាំងក្នុងការក្លាយ ទៅជាសមាជិកអចិន្ត្រៃយ៍ នៃអង្គការសុខភាពពិភពលោក WHO ក្រោមសំពាធរបស់រដ្ឋាភិបាល ក្រុងប៉េកាំងដែលតែងតែបង្ហាញ គ្រប់គ្នាថាតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន។ កោះតៃវ៉ាន់នៅក្នុងការ ចោទប្រកាន់ទៅលើ WHO នេះផងដែរខ្លួនបានបញ្ជាក់ថា ជាសំណាងល្អទោះបីជា មិនបានទទួលព័ត៌មានច្បាស់លាស់ និងគ្រប់គ្រាន់ក៏ពិតមែនប៉ុន្តែ បានឆ្លើយតបបានមុនការផ្ទុះខ្លាំង ក្នុងទឹកដីរបស់ខ្លួនដោយមកដល់​ ពេលនេះមានមនុស្ស ២នាក់គត់បាត់បង់ជីវិតនិង ២១៥ករណីឆ្លង។

ត៉ៃវ៉ាន់បាននិយាយថា WHO មិនបានឆ្លើយតបនឹងសំណួរ របស់ខ្លួនឡើយតាំងតែពីថ្ងៃទី៣១ ខែធ្នូ អំពីសំណួរដែលខ្លួនបានសួរថា តើមេរោគប្រភេទថ្មីនៅក្នុងប្រទេសចិន ទីក្រុងវូហាននេះអាចឆ្លង ពីមនុស្សទៅមនុស្សឬអត់ទោះបីជា WHO ធ្លាប់បានបញ្ជាក់ហើយថា ខ្លួនបានទទួលបានសំណួរទាំងនោះក្តី។ តៃវ៉ាន់បានបន្តទៀតថា ដោយសារក្តីបារម្ភខ្លួនបានចាប់ផ្តើម ធ្វើការត្រួតពិនិត្យរាល់ជនជាតិចិន ដែលធ្វើដំណើរពីទីក្រុងវូហាន យ៉ាងម៉ត់ចត់រហូតមក៕

ប្រែសម្រួល៖ ស៊ុន លី

To Top