SINGAPORE៖ ប្រទេសសិង្ហបុរី នឹងបិទបារ និងកន្លែងកម្សាន្ត នានាដូចជាក្លឹបរាត្រី ឌីស្កូ រោងភាពយន្ត រោងកុន និងហាងខារ៉ាអូខេ ចាប់ពីម៉ោង ១១ និង ៥៩ យប់ ថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី ៣០ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយប្រកាសពីវិធានការតឹងរ៉ឹងបំផុត របស់ខ្លួន នៅពេលនេះក្រុមការងារ ក្រសួងពហុភាគី កូវីដ ១៩ បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងកំណត់ការប្រមូលផ្តុំនៅខាងក្រៅ កន្លែងធ្វើការ និងសាលារៀន ដល់មនុស្ស ១០ នាក់ ដើម្បីការពារហានិភ័យ នៃការឆ្លងមេរោគមេរោគ ក្នុងតំបន់។
ការសម្តែងក្នុង និងក្រៅ នៅក្នុងកន្លែងទាក់ទាញ ដំណើរកំសាន្តជាក្រុម នៅសារមន្ទីរ និងព្រឹត្តិការណ៍លក់ នឹងត្រូវផ្អាក ។ ក្រុមការងារបានព្រមានថា ផ្សារលក់រាយ និងកន្លែងទាក់ទាញភ្ញៀវនានា អាចប្រឈមនឹងការពិន័យបន្ថែមទៀត ប្រសិនបើរកឃើញថា ជាកន្លែងបញ្ជូនកូវីដ១៩ ហើយរកឃើញថាមិនគោរពតាមតម្រូវការទាំងនេះ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/03/914.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)