បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ នៅថ្ងៃពុធនេះ បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺ Covid-19 ចំនួន ១០៧ ករណីទៀត ដែលបង្កើនចំនួនអ្នកដែលឆ្លងជំងឺសរុបដល់ ៩៣៤ នាក់ ជាមួយនឹងការស្លាប់ចំនួន ៤នាក់ ហើយបានស្តីបន្ទោស ចំពោះការរីករាលដាលភាគច្រើន ទៅលើអ្នកជប់លៀង។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យក្រសួង បាននិយាយថា ករណីថ្មីត្រូវបានបែងចែកជា ៣ ក្រុម។
សូមជម្រាបថា ក្នុងចំណោមអ្នកជំងឺ ៩៣៤ នាក់ គឺមាន ៧០ នាក់បានជាសះស្បើយ និងត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈ ៨៦០ នាក់ កំពុងសម្រាក នៅមន្ទីរពេទ្យក្នុងនោះ ៤ នាក់ មានជំងឺធ្ងន់ធ្ងរ។ ចំនួនអ្នកស្លាប់ក្នុងមូលដ្ឋាននៅតែមិនផ្លាស់ប្តូរនៅ ៤ នាក់ ដដែល ៕
ប្រែសម្រួលៈ ណៃ តុលា