ព័ត៌មានអន្តរជាតិ

លោកស៊ីថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញការសម្របសម្រួល ពិភពលោក និងភាពជឿជាក់ប្រឆាំងនឹង មេរោគកូវីដ១៩

ប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច​ ដើម្បីធ្វើការជាមួយគ្រប់ភាគីផ្សេងទៀត ដើម្បីបង្កើនការសម្របសម្រួល ប្រឆាំងនឹងមេរោគកូវីដ-១៩ និង បង្កើនទំនុកចិត្តនៅក្នុង សហគមន៍អន្តរជាតិ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា ម៉ាគែល មុនកិច្ចប្រជុំកំពូល របស់មេដឹកនាំក្រុម ២០ (G-២០) ស្តីពីការសម្របសម្រួល ដើម្បីឆ្លើយតបចំពោះការ រីករាលដាលនៃជំងឺកូវីដ១៩ ។

ប្រធានាធិបតីចិនបានកត់សម្គាល់ថា លោកស្រី ម៉ាគែល បានសម្តែងការយកចិត្តទុកដាក់ និងការគាំទ្រដល់ភាគីចិន ហើយរដ្ឋាភិបាលអាល្លឺម៉ង់និងវិស័យផ្សេងៗនៅក្នុងប្រទេស បានពង្រីកការជួយរបស់ពួកគេនៅពេលដំបូងនៃការផ្ទុះឡើងនៅក្នុងប្រទេសចិនដោយនិយាយថា ប្រជាជនចិននឹងចងចាំថានៅក្នុង ដួងចិត្តរបស់ពួកគេ។

លោកស៊ីបានមានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់កំពុងប្រឈមនឹង បញ្ហាធ្ងន់ធ្ងរពីការរីករាលដាល ហើយប្រជាជនចិនក៏មានអារម្មណ៍ដូចគ្នាដែរ។ ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះ ប្រទេសអាល្លឺម៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺនេះ ហើយមានឆន្ទៈបន្តផ្តល់ជំនួយ ក្នុងសមត្ថភាពរបស់ខ្លួន។

លោកក៏បានបញ្ជាក់ផងដែរថា អ្នកជំនាញចិននិងអាល្លឺម៉ង់បានផ្លាស់ប្តូរវីដេអូរួចហើយ ហើយអ្នកជំនាញអាល្លឺម៉ង់ក៏បានធ្វើដំណើរទៅប្រទេសចិន ជាមួយក្រុមជំនាញរបស់ អង្គការសុខភាពពិភពលោក ដោយបន្ថែមថា ចិនមានឆន្ទៈចែករំលែកបទពិសោធន៍ ការការពារការត្រួតពិនិត្យ និងការព្យាបាលជាមួយអាឡឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុង ការស្រាវជ្រាវ និងការអភិវឌ្ឍថ្នាំវ៉ាក់សាំងនិងថ្នាំ និងរួមចំណែកដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជន និងសន្តិសុខសាធារណៈ ទូទាំងពិភពលោក ។

លោកស៊ីបានមានប្រសាសន៍ថា អ្នកអាចដឹកនាំប្រជាជនអាឡឺម៉ង់ ឱ្យជៀសផុតពីជំងឺរាតត្បាតបានឆាប់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top