ព័ត៌មានអន្តរជាតិ

លោក ពូទីន ផ្អាកការបោះឆ្នោត លើវិសោធនកម្ម ដ៏ចម្រូងចម្រាស់

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធម្សិលមិញនេះ បានមានប្រសាសន៍ថា ការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស់ ដែលអាចឲ្យបន្តអាណត្តិលោកជាប្រធានាធិបតី អស់រយៈពេលជាច្រើនឆ្នាំនោះ នឹងត្រូវបានពន្យាពេល ដោយសារតែបញ្ហាកូរ៉ូណាវីរុស។ 

លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំជឿថា ការបោះឆ្នោតចាំបាច់ត្រូវតែ ផ្អាកទៅពេលក្រោយសិន ហើយយើងនឹងមើលពីស្ថានភាពនឹង ទៅជាបែបណានៅក្នុងតំបន់ និងក្នុងប្រទេសទាំងមូល និងធ្វើការសម្រេចចិត្តលើពេលវេលាថ្មី ផ្អែកលើមតិយោបល់អ្នកជំនាញ។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការបោះឆ្នោតនោះ គឺដើមឡើងត្រូវបានគ្រោងធ្វើនៅថ្ងៃទី២២ ខែមេសាខាងមុខ ហើយលោក ពូទីន មិនបាននិយាយថា ពេលណានឹងធ្វើការ បោះឆ្នោតថ្មីនេះនោះទេ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top