ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Lockheed ទទួលបានកុងត្រា ជាង៩០០លានដុល្លារ ផលិតប្រព័ន្ធការពារ ដែនអាកាស THAAD ឲ្យអាមេរិកនិងអារ៉ាប៊ីសាអូឌីត

បរទេស៖ ក្រុមហ៊ុន Lokheed Martin តាមសេចក្តីរាយការណ៍ ទើបបានទទួលកំណែប្រែកុងត្រា មានទំហំជាទឹកប្រាក់ ៩៣២,៨លានដុល្លារ សម្រាប់ផលិតកម្ម លើប្រព័ន្ធមីស៊ីល ការពារដែនអាកាស THAAD ឲ្យទីភ្នាក់ងារការពារមីស៊ីល សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីត។

យោងតាមសេចក្តីរាយកាណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចព្រមព្រៀងអនុវត្តជម្រើស នៃកុងត្រានោះ គឺដើមឡើង ត្រូវបានផ្តល់ឲ្យនៅក្នុងខែមីនា ឆ្នំា២០២០ ហើយនឹងបង្កើនតម្លៃសរុបនៃកុងត្រា ឲ្យឡើងដល់ចំនួន៦,៣ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD នេះ គឺជាប្រព័ន្ធការពារ ប្រឆាំងនឹងមីស៊ីលផ្លោង ដែលត្រូវបានគេផលិតឡើង ក្នុងមុខងារបាញ់ទម្លាក់មីស៊ីលផ្លោងនានា ទាំងមីស៊ីលផ្លោង វាយប្រហារក្នុងចម្ងាយខ្លី មីស៊ីលផ្លោងវាយប្រហារ ក្នុងចម្ងាយមធ្យម និងមីស៊ីលផ្លោងវាយប្រហារ ក្នុងចម្ងាយឆ្ងាយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top