ព័ត៌មានអន្តរជាតិ

ដោយមិនយល់ពី ស្ថានភាពលំបាកលោក Pompeo អំពាវនាវឲ្យ G7 រក្សា និងដាក់សម្ពាធលេីកូរ៉េខាងជេីង

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្ដីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានជំរុញថាក្រុមប្រទេសសេដ្ឋកិច្ចធំទាំង ៧ និងប្រទេសដទៃទៀតត្រូវតែ បន្តជំរុញឱ្យកូរ៉េខាងជើង វិលត្រឡប់ទៅរកកិច្ចពិភាក្សានុយក្លេអ៊ែរវិញ និងដាក់សម្ពាធលើរបបនេះ ឱ្យបោះបង់ចោលកម្មវិធី នុយក្លេអ៊ែររបស់ខ្លួន។

នៅក្នុងសន្និសីទសារព័ត៌មានមួយលោក Pompeo បានឲ្យដឹងថា លោកបានពិភាក្សាបញ្ហាជាច្រើនជាមួយសមភាគី G7 របស់លោកក្នុងអំឡុងពេល កិច្ចប្រជុំនិមិត្មដែលបាន ធ្វើកាលពីព្រឹកព្រលឹមរួមទាំងការឆ្លើយតបរបស់ពួកគេ ចំពោះការឆ្លងរាតត្បាតមេរោគ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោកបានបញ្ជាក់ថា “ដូចគ្នានេះដែរ G7 និងប្រទេសទាំងអស់ត្រូវតែ រួបរួមគ្នាក្នុងការអំពាវនាវឱ្យកូរ៉េខាងជើង វិលត្រឡប់មករកការចរចាឡើងវិញ និងប្តេជ្ញាអនុវត្តសម្ពាធការទូត និងសេដ្ឋកិច្ចលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដោយខុសច្បាប់” ៕

ដោយ ឈូក បូរ៉ា

To Top