ព័ត៌មានអន្តរជាតិ

លោក Bach ៖ការប្រកួត នៅទីក្រុងតូក្យូ ទីក្រុងប៉េកាំង និង Dakar ប្រព្រឹត្តឡើង ជាប់ៗ គ្នា បង្ហាញពីបញ្ហា ប្រឈម ដ៏ធំសម្រាប់ IOC

ប៉េកាំង៖ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិលោក Thomas Bach បានមានប្រសាសន៍ថា អូឡាំពិកទីក្រុងតូក្យូ នៅឆ្នាំ២០២១ស្ថិតរួមគ្នាជាមួយ ទីក្រុងប៉េកាំង២០២២ និងទីក្រុងដាកា២០២២ នឹងបង្ហាញនូវបញ្ហា ប្រឈមដ៏ធំមួយឆ្ពោះទៅ រកអង្គភាពគ្រប់គ្រងនៃចលនាអូឡាំពិក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោក Bach បាននិយាយនៅក្នុងការប្រាស្រ័យទាក់ទង ជាមួយអ្នកយកព័ត៌មាន ជិត៤០០ នាក់នៅជុំវិញពិភពលោកថា “នេះគឺជាបញ្ហា ប្រឈមដ៏ធំមួយ” “ យើងមានបញ្ហាប្រឈម ធំធេងណាស់ ពីព្រោះ យើងត្រូវផ្តោតការយកចិត្តទុកដាក់ ទាំងស្រុងសម្រាប់២ ខែទៀត គឺជាងមួយឆ្នាំគិតចាប់ពីពេលនេះតទៅ ការរៀបចំអង្គការតូក្យូឆ្នាំ ២០២០ ។

នៅពេលជាមួយគ្នានេះ ដែរទីក្រុងប៉េកាំងឆ្នាំ ២០២២ កំពុងតែខិតជិតមកដល់ ហើយទីក្រុងដាកា ២០២២។ ឥឡូវនេះយើងត្រូវមើលថា តើមានន័យយ៉ាង ដូចម្ដេច និងរបៀបរៀបចំរបៀបនេះដែលអាចធ្វើទៅបាន សម្រាប់បុគ្គលិក ដែលកំពុងធ្វើការ យ៉ាងលំបាក៕ ដោយ៖លី ភីលីព

To Top