Covid-19

ប្រេសិតអាមេរិក រិះគន់ចិន ចំពោះការធ្វើពិភពលោក ឲ្យស្ថិតក្នុងគ្រោះថ្នាក់ ដោយកូរ៉ូណាវីរុស

បរទេស ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងឡុងដ៍ នាពេលថ្មីៗនេះ បាននិយាយថា ប្រទេសចិនបានធ្វើឲ្យ ពិភពលោករងគ្រោះថ្នាក់ ដោយសារតែលាក់បាំងព័ត៌មាន ស្តីពីការផ្ទុះឆ្លងនៃកូរ៉ូណាវីរុស ដែលធ្វើឲ្យវាឆ្លងរីករាលដាល ចេញផុតពីព្រំដែន របស់សាធារណរដ្ឋកុម្មុយនិស្តមួយនេះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Us News លោកបានសរសេរយ៉ាងដូច្នេះថា “ប្រសិនបើចិនបានធ្វើរឿងត្រឹមត្រូវនោះ ប្រជាជនខ្លួនជាច្រើននាក់ និងពិភពលោកផ្សេងទៀតនោះ ប្រហែលមិនទទួលរងឥទ្ធិពល ដ៏ធ្ងន់ធ្ងរបំផុតពីជម្ងឺនេះទេ”។

គួរបញ្ជាក់ថា ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា ទីក្រុងប៉េកាំងគួរតែធ្វើសកម្មភាពឲ្យលឿនឡើង ក្នុងព្រមានពិភពលោក ក្រោយការផ្ទុះឡើងនៃជម្ងឺថ្មីនោះ ហើយលោកក៏បានច្រានចោល នូវការរិះគន់ដែលថា ការដែលលោកចាត់ទុកវា “ជាវីរុសចិន”នោះ គឺជាការប្រកានពូជសាសន៍ផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top