ព័ត៌មានអន្តរជាតិ

ដឹងអត់ថា អាមេរិកធ្លាប់ ស្ថិតនៅក្រោម អាណានិគម របស់ប្រទេសមួយនេះ?

ប្រវត្តិសាស្ត្រ: នៅទីក្រុង Philadelphiaនៃរដ្ឋ Pennsylvania សភាអាមេរិកបានអនុម័ត សេចក្ដីប្រកាសឯករាជ្យ ដែលទទួលពីចក្រភពអង់គ្លេស និងស្តេចអង់គ្លេស។

ការប្រកាសនេះ បានកើតឡើងរយៈពេល៤៤២ថ្ងៃ បន្ទាប់ពីការផ្ទុះឡើងដំបូង នៃជនបដិវត្តន៍អាមេរិក ត្រូវបានគេបាញ់នៅLexington និង Concord ក្នុងរដ្ឋMassachusetts ហើយបានបង្ហាញពីការពង្រីក មនោគមវិជ្ជាឲ្យជម្លោះកាន់តែធំនឹងលើកទឹកចិត្ត ឲ្យមានអន្ដរាគមន៍របស់បារាំង ក្នុងនាមជាជនជាតិ Patriotsនៅទីនេះ។

ការប្រឆាំង ដ៏ធំ របស់អាមេរិក ជាលើកដំបូង ចំពោះគោលនយោបាយ របស់អង់គ្លេសបានកើតឡើងនៅឆ្នាំ១៧៦៥ បន្ទាប់ពីសភាបានអនុម័តច្បាប់ថ្មី ដែលជាវិធានការកំណត់ពន្ធ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់កងទ័ពអង់គ្លេស ឈរនៅអាមេរិក។
ការធ្វើការតវ៉ាប្រឆាំង ក្រោមផ្ទាំង បដានៃគ្មានពន្ធដារ ដោយគ្មានតំណាងពួកអាណានិគម បានកោះប្រជុំសភាត្រា ស្តីពីច្បាប់នេះនៅខែតុលាឆ្នាំ១៧៦៥ ដើម្បីនិយាយបង្ហាញពីជំហប្រឆាំង ទៅនឹងពន្ធទាំងនោះ។

ទោះបីជាយ៉ាងណាក្តី ការប៉ុនប៉ង របស់អាមេរិកមិនអាចធ្វើទៅបានសម្រេចឡើង រហូតទៅដល់ឆ្នាំ១៧៧៥នាថ្ងៃទី៤ ខែកក្កដាការប្រកាសនេះត្រូវបានអនុម័ត ជាផ្លូវការបន្ទាប់ពីការកែប្រែច្បាប់បន្តិចបន្តួច។ ទីក្រុងញូវយ៉កបានអនុម័តវានៅថ្ងៃទី១៩៩ខែកក្កដា ប៉ុន្តែបន្តរហូតដល់ថ្ងៃទី២ខែសីហាការ ទើបប្រកាសនេះត្រូវបានចុះហត្ថលេខា ៕

ប្រែសម្រួល:ស៊ុនលី

To Top