បរទេស៖ អត្ថបទដែលទើបនឹង ត្រូវបានចេញផ្សាយដោយBBC នៅថ្ងៃសុក្រទី២៧មិនានេះ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជា ទីបំផុតនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោកBoris Johnson ត្រូវបានគេរកឃើញថាមានផ្ទុកកូរ៉ូណា។
កិច្ចប្រជុំមួយដែលត្រូវបាន ធ្វើឡើងកាលពីព្រឹកមិញរវាងក្រុមមន្ត្រីជាន់ខ្ពស់អង់គ្លេសគឺត្រូវបាន ធ្វើឡើងដោយវិដេអូខណៈដែលលោកនាយករដ្ឋមន្ត្រី កំពុងចាប់ផ្តើមរក្សាខ្លួនដាច់ដោយឡែកប៉ុន្តែតាមការអះអាង លោកនឹងមិនបោះបង់ការងាររបស់ខ្លួនហើយនឹងនៅតែ បន្តការងារទំនួលខុសត្រូវក្នុងស្ថានភាពបច្ចុប្បន្ន។
អ្វីដែលកំពុងធ្វើឲ្យគ្រប់គ្នាមានការ ព្រួយបារម្ភនោះគឺថារាល់មន្ត្រីជាន់ខ្ពស់រួមទាំងសមាជិកសភា ជាច្រើននាក់ផងក៏នឹងអាចមានឆ្លងមេរោគដ៏កាចសាហាវនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
