ព័ត៌មានអន្តរជាតិ

ពលរដ្ឋកូរ៉េខាងត្បូងជាង​ ១៦ម៉ឺននាក់ចូលរួម សកម្មភាពស្ម័គ្រចិត្ដ​ ដេីម្បីជួយប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា

សេអ៊ូល៖​ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា​ ជនជាតិកូរ៉េខាងត្បូងជាង ១៦០.០០០ នាក់បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ​ និងជួយអ្នកជិតខាងដែលមាន តម្រូវការ​ សម្រាប់រយៈពេល ២ ខែកន្លងមកនេះ។

ក្រសួងមហាផ្ទៃ​ និងសុវត្ថិភាពបានឲ្យដឹងថាចំនួនអ្នកស្ម័គ្រចិត្ត​ ដែលប្រមូលបាននៅក្នុង កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងមេរោគនៅទូទាំងប្រទេស ចន្លោះថ្ងៃទី២០ ខែមករា​ ដល់ថ្ងៃទី១៧ ខែមីនាមានចំនួន ១៦១.៨០៣ ។

ប្រទេសនេះបានរាយការណ៍ថា មានចំនួន ៩.២៤១ ករណីនៃ COVID-១៩ ចាប់តាំងពីករណីដំបូងត្រូវបាន បញ្ជាក់នៅថ្ងៃទី២០ ខែមករា។​ ក្រសួងបានឲ្យដឹងទៀតថាចំនួនអ្នកស្ម័គ្រចិត្តច្រើនជាងគេ​ គឺ ៩០.៨៣៣ នាក់បានចូលរួមក្នុងការលាងចានកន្លែងសាធារណៈរីឯ ៣១.១៩១ នាក់ចូលរួមផលិត​ ផលិតផលសុខភាព​ និងបន្ទាន់៕ដោយ​ ឈូក​ បូរ៉ា

To Top