វ៉ាស៊ីនតោន៖ អ្នកការទូតមាត់រអិល របស់អាមេរក លោក Mike Pompeo បានស្នើកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង មិនបានឆ្លើយតប នឹងការផ្តល់ជំនួយ របស់សហរដ្ឋអាមេរិក ដើម្បីជួយក្នុងការឆ្លងរាលដាល នៃវីរុសកូវីដ-១៩នេះទេ ដោយនិយាយថា ប្រទេសបែបនេះអាចធ្វើបានល្អប្រសើរ សម្រាប់ប្រជាជនរបស់ពួកគេ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា លោក Pompeo បានធ្វើអត្ថាធិប្បាយតាមវិទ្យុនៅលើ The Hugh Hewitt Show បន្ទាប់ពីលោក ត្រូវបានគេសួរអំពីផែនការ ក្នុងករណីមានការផ្ទុះឡើង នៅវេណេស៊ុយអេឡា ។
អ្នកការទូតមាត់រអិលរូបនេះ លោកបានលើកឡើងថា “ នៅក្នុងប្រទេសដូចជាវេណេស៊ុយអេឡា – កូរ៉េខាងជើង នឹងស្ថិតក្នុងស្ថានភាព ស្រដៀងគ្នានេះដែរ ពាក់ព័ន្ធនឹងវបត្ដិជំងឺឆ្លងកូវីដ-១៩ ៕
ដោយ ឈូក បូរ៉ា