ព័ត៌មានអន្តរជាតិ

អ្នកការទូតកូរ៉េខាងត្បូង ៖ ជំងឺកូវីដ-១៩ នឹងមិនបង្កអស្ថិរភាព ដល់កូរ៉េខាងជើង

សេអ៊ូល៖ អ្នកការទូតកំពូលរបស់កូរ៉េខាងត្បូង ប្រចាំ នៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា លោកមិនជឿថា ការឆ្លងរាលដាល នៃមេរោគឆ្លងកូវីដ-១៩ នឹងបង្កអស្ថិរភាព ដល់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

លោក Moon Seoung-hyun អនុប្រធានបេសកកម្ម ទទួលបន្ទុកស្ថានទូត កូរ៉េខាងត្បូង ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេល នៃកិច្ចពិភាក្សាជាក់ស្តែងជាមួយក្រុមអ្នកប្រឹក្សា នៃក្រុមប្រឹក្សាអាត្លង់ទិច ស្តីពីការឆ្លើយតបយ៉ាងខ្លាំង ចំពោះប្រទេសរបស់លោកលេីការការពារជំងឺកូវីដ- ១៩ ។

លោកបានបញ្ជាក់ថា“ ក្នុងករណីប្រទេសកូរ៉េខាងជើង យើងមានព័ត៌មាននៅមានកម្រិត” ដោយកត់សម្គាល់ថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ប្រទេសនេះហាក់ដូចជាកំពុង តែទទួលរងនូវជំងឺឆ្លងកូវីដ-១៩ខ្លាំង៕

ដោយ ឈូក បូរ៉ា

To Top