Covid-19

វេជ្ជបណ្ឌិតបង្ហាញថា អ្នកជំងឺ ដែលបានជាសះស្បើយ ពីវិរុសកូវីដ១៩ នៅចិន រហូតដល់១៤ភាគរយ កើតជំងឺនេះឡើងវិញ ពេលធ្វើតេស្តម្តងទៀត

បរទេស៖ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានបង្ហាញថា រហូតដល់ ១៤ ភាគរយនៃអ្នកជំងឺ ដែលបានជាសះស្បើយពីវីរុសកូវីដ១៩ នៅក្នុងប្រទេសចិន គឺបានរកឃើញមេរោគជាថ្មីទៀត នៅធ្វើតេស្តម្តងទៀត។ បើតាមការស្រាវជ្រាវ បានបង្ហាញថា ប្រហែលជា ៣ ទៅ ១៤ ភាគរយនៃអតីតអ្នកជំងឺ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសនេះម្តងទៀត។

យោងតាមសារព័ត៌ Daily Mail ចេញផ្សាយ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ព័ត៌មាននេះបានកើតឡើង នៅពេលដែលអ្នកជំនាញបារម្ភថា ប្រទេសចិនកំពុង ប្រឈមមុខនឹងការផ្ទុះឡើង ជាលើកទីពីរ ដោយសារតែចំនួនករណីនាំចូល ក៏ដូចជាអ្នកចម្លងដោយស្ងាត់ស្ងៀម ដែលមិនមានរោគសញ្ញា។

ប្រជាជនរាប់លាននាក់ នៅខេត្តហ៊ូប៉ី ដែលជាអតីតមជ្ឈមណ្ឌល នៃរោគរាតត្បាត ឥឡូវអាចចាកចេញពីខេត្តនេះ បន្ទាប់ពីមន្ត្រីបានដកហូតការបិទ តំបន់រយៈពេលពីរខែចេញវិញ។

វេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុងវូហាន បានរកឃើញថាអ្នកជំងឺ ៥ នាក់ក្នុងចំណោម ១៤៧ នាក់នៃការស្រាវជ្រាវបានធ្វើតេស្តវិជ្ជមានម្តងទៀត បន្ទាប់ពីបានជាសះស្បើយឡើងវិញ ។

យោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា ប្រទេសចិនបានរំសាយអ្នកជំងឺ ៧៤.០៥១ នាក់ ជាង ៩០ ភាគរយនៃករណីឆ្លងរបស់ខ្លួនចេញពីមន្ទីរពេទ្យគិតត្រឹមម្សិលមិញ បន្ទាប់ពីពួកគេ បានជាសះស្បើយ ៕ប្រែសម្រួលៈ ណៃ តុលា

To Top