ព័ត៌មានអន្តរជាតិ

បុរសម្នាក់ ដែលមានផែនការ បំផ្ទុះគ្រាប់បែក នៅអាមេរិកនោះ តាមពិតត្រូវបាន FBI ឃ្លាំមើលច្រើន ខែមកហើយ

បរទេស ៖ ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមិនានេះបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានគេដឹងថា បានរៀបចំផែនការបំផ្ទុះ មន្ទីរពេទ្យមួយកន្លែង ដែលកំពុងទទួលព្យាបាល អ្នកជំងឺដោយសារវិរុសកូរ៉ូណា នៅក្នុងរដ្ឋMissouriនោះ ត្រូវបានបាញ់សម្លាប់ហើយ ដោយក្រុមភ្នាក់ងារស៊ើប ការណ៍ពិសេសFBIនៅថ្ងៃនេះ។

ការប្រឈមមុខដាក់គ្នា ត្រូវបានធ្វើឡើង នៅពេលដែលFBI បានព្យាយាមចូល ទៅចាប់ខ្លួនបុរស ដែលត្រូវបានដឹងថា ស្ថិតនៅក្នុងវ័យ៣៦ឆ្នាំរូបនេះ។ ប្រភពដដែលបានសរសេរទៀតថា តាមពិតការដានទៅលើបុរសរូបនេះ ត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើន ខែមកហើយដោយFBI បានដាក់ការសង្ស័យមកហើយថា រូបគេគឺជាសមាជិក នៃក្រុមជ្រុលនិយមនៅក្នុងតំបន់ម្នាក់ ពាក់ព័ន្ធទៅនឹងបញ្ហាជំនឿនិងសាសនា។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងទៀតដែរថា បុរសរូបនេះ មានឈ្មោះTimothy R Wilsonត្រូវបានគេកត់ត្រា នៅក្នុងរបាយការណ៍កន្លងមកថា ធ្លាប់មានផែនការវាយប្រហារ ទៅលើសាលារៀនមួយកន្លែង ដែលជាទីកន្លែងពោរពេញ ទៅដោយសិស្ស ស្បែកខ្មៅ និងកាន់សាសនាមូស្លីម៕

ប្រែសម្រួល៖ស៊ុនលី

To Top