ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរ សុខាភិបាលបារាំង បានរាយការណ៍មកថា គិតត្រឹមថ្ងៃព្រហស្បតិ៍ វីរុសកូរ៉ូណា បានឆក់យកជីវិតពលរដ្ឋថ្មីទៀត ចំនួន៣៦៥នាក់ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុបកើនឡើង ដល់១.៦៩៦នាក់ ។
តួលេខនៃអ្នកស្លាប់កើនឡើង ដែលបានកើនឡើង ជាប្រចាំថ្ងៃប្រមាណ២៧ភាគរយ ដែលនេះជាតួលេខមួយហក់ឡើង ធៀបនឹងថ្ងៃពុធ ជាមួយគ្នានេះដែរ ប្រទេសនេះបច្ចុប្បន្នស្ថិត នៅក្នុងការហ៊ុព័ទ្ធក្នុងរយៈពេលសប្តាហ៍ មកហើយ ។
នៅក្នុងអំឡុងពេលធ្វើសន្និសីទ សារព័ត៌មានមួយ លោក Jerome Salomon នាយកទីភ្នាក់ងារសុខាភិបាល បានថ្លែងថា ចំនួននៃអ្នកឆ្លងរោគ បានកើនឡើង២៩.១៥៥ករណី ដែលបានកើនឡើង១៦ភាគរយ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា