ព័ត៌មានអន្តរជាតិ

នៅអ៊ីតាលី អ្នកជំងឺស្លាប់ច្រើនជាង ៩.០០០នាក់ ដោយសារ វីរុសកូវីដ១៩

CNN៖ មនុស្សជាង ៩.០០០ នាក់បានស្លាប់ ដោយសារវីរុសឆ្លងនេះ នៅប្រទេសអ៊ីតាលី ច្រើនជាងកន្លែងផ្សេងទៀត នៅលើពិភពលោកបន្ទាប់មក គឺប្រទេសអេស្ប៉ាញ ដែលមានអ្នកស្លាប់ ៥.១៣៨ នាក់ និងចិនមានចំនួន ៣.២៩៥ នាក់​ ខណៈនៅអាមេរិក​ មានអ្នកស្លាប់ប្រហែល ១.៧០០ នាក់។

ចំនួននៃករណីឆ្លង របស់វីរុសកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់ ៨៦.៤៩៨ នាក់។ នេះបើយោងតាមការបូកសរុប របស់អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Johns Hopkins។ ចំនួនស្លាប់នេះ បានធ្វើឱ្យប្រទេសនៅអឺរ៉ុបមួយនេះ នាំមុខប្រទេសចិន ដែលមានការឆ្លងចំនួន ៨១.៩៤៦ នាក់។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីឆ្លងទាំងពីរ ទាំងអ៊ីតាលី និងនៅចិនគឺ ទាបជាង ១០៤.០០០ ករណីឆ្លង ដែលបានរាយការណ៍ នៅក្នុងសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់ប្រទេសទាំងអស់ រាយការណ៍ឬវាស់វែង ករណីឆ្លង ឬស្លាប់ សុទ្ធដូចគ្នាទេ ដូច្នេះតួលេខពិតអាចខ្ពស់ ជាងនៅអ៊ីតាលីនិងចិន។

ប្រទេសអ៊ីតាលីមាន អ្នកស្លាប់ចំនួន ៩៦៩ នាក់កាលពីថ្ងៃសុក្រ ដែលជាករណី ស្លាប់ច្រើនបំផុត ចាប់តាំងពីវិបត្តិវីរុសនេះ បានចាប់ផ្តើម៕
ប្រែសម្រួលៈ ណៃ តុលា

To Top