Covid-19

កូរ៉េខាងត្បូង មានអ្នកជម្ងឺវីរុសកូរ៉ូណា ជាច្រើនជាងឈឺ

បរទេស៖ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថា សម្រាប់ជាលើកដំបូង ចាប់តាំងពីប្រទេស មានការផ្ទុះឆ្លងវីរុសកូរ៉ូណាមក ដែលមានអ្នកជម្ងឺឆ្លងកូរ៉ូណាវីរុស បានជាសះស្បើយច្រើន ជាងករណីឆ្លងបន្ថែមទៀត។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ ងឺរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ មានករណីបានធូរស្រាល ចំនួន៤.៨៨១ និងមានករណីឈឺ ចំនួន៤.៥៩៧។

នៅក្នុងអំឡុងសន្និសីទកាសែតមួយ លោក Kwon Joon Wook ជាអនុប្រធាននៃមជ្ឈមណ្ឌល គ្រប់គ្រងនិងទប់ស្កាត់ជម្ងឺកូរ៉េ បានមានប្រសាសន៍ថា “យើងជឿថា នេះនឹងជាលទ្ធផល នៃការខិតខំប្រឹងប្រែង ដោយមិនគិតពី អត្តទត្ថប្រយោជន៍ ធ្វើឡើងដោយសាធារណជន ដែលធ្វើការងារដើម្បីរក្សា ដំណើរការមិនឲ្យឆ្លង ទន្ទឹមនឹងការចូលរួមយ៉ាងសកម្ម ក្នុងរក្សាគម្លាត ក្នុងការប្រាស្រ័យទាក់ទងគ្នា”៕
ប្រែសម្រួល៖ប៉ាង កុង

To Top