ព័ត៌មានអន្តរជាតិ

កូរ៉ូណា៖ វូហានចាប់ផ្តើម បើកក្រុងវិញ​ដោយផ្នែកហើយ ក្រោយបិទ អស់ច្រើនសប្តាហ៍

ចិន៖ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៨ខែមិនានេះ បានសរសេរថាទីបំផុតវូហាន ដែលជាក្រុងចាប់ផ្តើមដំបូង នៃជំងឺកូវីដ១៩នោះ ត្រូវបានបើកដំណើរការឡើងវិញ ហើយបន្ទាប់ពីការប្រកាស បិទអស់រយៈពេល ជាង២ខែមកហើយ។

ការដំណើរការត្រូវបានធ្វើឡើង ដោយផ្នែកខ្លះនៃទីក្រុង។ តាមរយៈរូបភាព​យើងអាចមើលឃើញថា មនុស្សជាច្រើនបានប្រមូលផ្តុំគ្នា នៅតាមស្ថានីយរថភ្លើង ដែលស្ថិតនៅក្នុងទីក្រុង កាលពីព្រឹកថ្ងៃសៅរ៍។ ទោះបីជាយ៉ាងណាប្រភពដដែល បានសរសេរទៀតថា មនុស្សដែលបានធ្វើដំណើរ ចូលមកដល់ទីក្រុង គឺមិនអនុញ្ញាតិ ឲ្យចាកចេញវិញឡើយ។

គួរបញ្ជាក់ថាទីក្រុងវូហានជាទីក្រុង នៃខេត្តហ៊ូបៃប្រទេសចិន គឺជាទីកន្លែង​ដែលករណីឆ្លង មានទៅដល់៥០០០០ និងយ៉ាងហោចណាស់ ៣០០០នាក់ មកហើយបានបាត់បង់ជីវិត ប៉ុន្តែចុងក្រោយនេះ ការឆ្លងបានធ្លាក់ចុះ ស្ទើរតែគ្មាននៅក្នុងតំបន់នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top