ព័ត៌មានអន្តរជាតិ

សមយុទ្ធយោធា ធំបំផុត មួយប្រចាំឆ្នាំរវាងអាមេរិក និងហ្វីលីពីនត្រូវ បាន លប់ចោល

បរទេស៖ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៨ខែមិនានេះបាន ឲ្យដឹងថាសមយុទ្ធយោធានៃកងកម្លាំងអាមេរិក នៅក្នុងប្រទេស ហ្វីលីពីនដែលត្រៀមនឹងធ្វើឡើង នៅក្នុងខែឧសភានោះត្រូវបានប្រកាសលប់ចោល ហើយដោយ សារបញ្ហាកូរ៉ូណាកំពុងវាយលុក នៅក្នុងប្រទេសមួយនេះ។

សមយុទ្ធយោធាដែលត្រូវបានស្គាល់ ឈ្មោះថា Balikatan ឆ្នាំ២០២០គឺជា សមយុទ្ធយោធាដ៏ធំមួយរវាងអាមេរិកនិងហ្វីលីពីន ដោយក្នុងនោះ កងទ័ពអាមេរិករាប់ពាន់នាក់ នឹងត្រូវមានវត្តមានប៉ុន្តែក្រោយការប្រជុំ ពិភាក្សាគ្នារួចមកមេបញ្ជា ការយោធាប្រចាំ នៅតំបន់ ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកលោក Phil Davidson បានប្រកាសថា វានឹងត្រូវលប់ ចោលជាផ្លូវការ។

គួរបញ្ជាក់ឲ្យដឹងដែរថាសមយុទ្ធយោធា ដែលត្រូវបានគេត្រៀមធ្វើឡើង ចន្លោះពីថ្ងៃទី៤ដល់ថ្ងៃទី១៥ខែឧសភាគឺតាមផែនការ មានវត្តមាន អំពីសំណាក់យោធាអាមេរិក និងហ្វីលីពីនសរុបប្រមាណជា១០០០០នាក់និងមួយចំនួនតូចទៀត ផងដែរពីភាគីរបស់ប្រទេសអូស្ត្រាលី៕

ប្រែសម្រួល៖ស៊ុនលី

To Top