បរទេស ៖ នៅក្នុងអត្ថបទ ដែលត្រូវបានចេញផ្សាយ ដោយ The Business Insider អំពីការរៀបរាប់ឡើងវិញ ពីស្ថានការណ៍ដែលបានកើតឡើង នៅក្នុងផ្សារសាច់មួយ ក្នុងទីក្រុងវូហាន ដោយស្ត្រីជនជនជាតិចិនម្នាក់ ដែលត្រូវបានគេជឿជាក់ថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួន តូចដែលបានចាប់ផ្តើម ឆ្លងវិរុស កូរ៉ូណាដំបូងគេបង្អស់។
នាង Wei Guixian ក្នុងវ័យ៥៧ឆ្នាំ គឺជាអ្នកលក់ អាហារសមុទ្រ ស្រស់នៅក្នុងទីផ្សារមួយកន្លែង ក្នុងទីក្រុងវូហាន ហើយត្រូវបានគេដឹងថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ទាំង២៧នាក់ ដែលបានឆ្លងមេរោគនេះ។ នាងWeiបានធ្វើការបង្ហាញអក្ការៈរបស់ខ្លួន ទៅកាន់ក្រុមពេទ្យក្នុងតំបន់នាថ្ងៃទី១០ ខែធ្នូ ដែលគ្រូពេទ្យបានប្រាប់នាងថា វាជាជំងឺដ៏ធ្ងន់ធ្ងរមួយ ខណៈដែលបន្ទាប់មកក្រុមអ្នកនៅក្នុងផ្សារនោះ ក៏ត្រូវបានធ្វើការពិនិត្យ និងព្យាបាលជាបន្តបន្ទាប់ដចគ្នា ។ ជាលទ្ធផលនាងWEIបានជាសះស្បើយ និងបានចាកចេញពីពេទ្យ ក្នុងខែមករា។
ប៉ុន្តែអ្វីដែលយើងបានដឹងនោះគឺថាអង្គការសុខភាពពិភពលោកWHOធ្លាប់បានអះអាងដែរថាខ្លួនមិនបានទទួលរបាយការណ៍អំពីជំងឺរាតត្បាតនេះរហូតដល់ថ្ងៃទី៣១ខែធ្នូឡើយពីសាខារបស់ខ្លួនក្នុងប្រទេសចិននេះបើយោងតាមការចេញផ្សាយរបស់The Wall Street Journal។
អ្វីដែលនាងWeiបានបញ្ជាក់ចុងក្រោយនៅក្នុងកិច្ចសំភាសមួយកាលពីខែកុម្ភៈថាតាមពិតជំងឺរាតត្បាតនេះនឹងអាចសម្លាប់មនុស្សបានតែប៉ុន្មាននាក់ប៉ុណ្ណោះប្រសិនហើយរដ្ឋាភិបាលនៃប្រទេសចិនបានឆ្លើយតបទៅនឹងវាបានរហ័សជាងកាលពីគ្រានោះ៕
ប្រែសម្រួល៖ស៊ុនលី