Covid-19

កូរ៉េខាងត្បូ គ្រោងប្រកាស ផែនការក្ចប់ថវិកា ជួយដល់គ្រួសារ រងគ្រោះដោយ ជំងឺកូវីដ-១៩

សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន ត្រូវបានគេរំពឹងថា នឹងប្រកាសកញ្ចប់ថវិកា ជំរុញដ៏ធំមួយនៅថ្ងៃច័ន្ទនេះ ដែលរួមបញ្ចូលទាំងការផ្តល់ ថវិកាសង្គ្រោះបន្ទាន់ ដល់គ្រួសារភាគច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

លោកនឹងកោះប្រជុំក្រុមប្រឹក្សា សេដ្ឋកិច្ចគ្រាអាសន្នលើកទី ៣ ប្រឆាំងនឹងផលប៉ះពាល់ខាងសេដ្ឋកិច្ច នៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩ នៅការិយាល័យ Cheong Wa Dae នៅព្រឹកថ្ងៃច័ន្ទនេះ ដោយការបញ្ចប់នេះ មិនទាន់ត្រូវបានគេមើល ឃើញនៅឡើយនេះ។

បញ្ហា គឺចំនួននិងទំហំនៃការគាំទ្រ ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ សម្រាប់ក្រុមគ្រួសារ ចំពេលមាន ការជជែកដេញដោលគ្នា អំពីវិធីផ្តល់ហិរញ្ញប្បទាន ដែលជាប្រធានបទងាយ នយោបាយជាពិសេសប្រហែល ពីរសប្តាហ៍មុនការបោះឆ្នោតសភា ៕
ដោយ ឈូក បូរ៉ា

To Top