ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កោះប្រជុំបន្ទាន់ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលចំនួន ២គ្រាប់

សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថាទីប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង និងមន្ត្រីសន្តិសុខកំពូលដទៃទៀត បានរៀបចំខ្សែអាត់សំឡេង បន្ទាន់មួយ ដើម្បីពិភាក្សាពីការបាញ់ មីស៊ីលរបស់កូរ៉េខាងជើង ចំនួនពីរគ្រាប់ ដែលគេជឿថា ជាមីស៊ីលរយៈចម្ងាយខ្លី។

លោកជុង អ៊ីយយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិ ប្រធានាធិបតីបានធ្វើជាអធិបតី ក្នុងសម័យប្រជុំដែលបានធ្វើឡើង នៅម៉ោងប្រហែល ៧ ព្រឹកភ្លាមៗបន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចូលសមុទ្រខាងកើត ពីទីក្រុងឆ្នេរសមុទ្រវ៉ុនសាន ។

ការិយាល័យប្រធានាធិបតី បានឲ្យដឹងថាអ្នកចូលរួម រួមមានរដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo និងប្រធានសេវាស៊ើបការណ៍ជាតិលោក Suh Hoon បានចែករំលែកព័ត៌មាន ស្តីពីការបាញ់បង្ហោះរបស់កូរ៉េខាងជើង និងបានណែនាំយោធា ឱ្យរក្សាឥរិយាបថត្រៀមខ្លួន៕

ដោយ ឈូក បូរ៉ា

To Top