ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសវៀតណាម បានស្នើឲ្យតៀមបិទទីក្រុងធំៗ ដើម្បីបញ្ឈប់ការឆ្លងរាលដាលដោយសារវីរុសកូរ៉ូណា ខណៈដែលចំនួននៃអ្នកឆ្លងរោគនៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងជិត២០០នាក់ ។
លោក ង្វៀន ស៊ូន ផុក (Nguyen Xuan Phuc) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុងហាណូយ និងហូជីមិញ បានធ្វើការឆ្លុះបញ្ចាំង និងរៀបផែនការថ្មីៗដើម្បីប្រយុទ្ធប្រឆំាងនឹងវីរុស និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបិទទីក្រុង” ។
លោក Phuc បានថ្លែងថា “វៀតណាម បានធ្លាក់ក្នុងការឆ្លងជំអឹក្នុងកម្រិតមួយខ្ពស់ ហើយបណ្តាទីក្រុងធំៗជាច្រើន បានឆ្លងយ៉ាងឆាប់រហ័ស និងបានចាត់វិធានការណ៍បន្ទាន់រៀងរាល់ម៉ោង និងគ្រប់នាទី ដើម្បីអនុវត្តន៍ទៅលើការបញ្ជាក់កាន់តែច្បាស់អំពីការវាយតម្លៃទៅលើជំងឺ” ។
រដ្ឋាភិបាលវៀតណាម បានបញ្ជាឲ្យបិទផ្អាកដំណើរការជើងហោះហើរទៅមក ប៉ុន្តែទុកតែការហោះហើរក្នុងស្រុកតែប៉ុណ្ណោះ ដើម្បីបញ្ចប់ការប្រមូលផ្តុំគ្នាជាសាធារណៈ និងបានបិទជាបណ្តោះអាសន្នមិនមែនសេវាដែលសំខាន់បំផុតរហូតដល់ថ្ងៃទី១៥ ខែមេសា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា