បរទេស៖ មន្ត្រីអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយថា មន្ត្រីសន្តិសុខនិងប៉ូលីសតិចបំផុតចំនួន១៨នាក់ របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារចំនួនពីរដង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
មន្ត្រីអាហ្វាហ្គានីស្ថាន បាននិយាយប្រាប់យ៉ាងដូច្នេះថា មន្ត្រីចំនួន១២នាក់ និងជនស៊ីវិលម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារមួយ ដែលក៏បណ្ដាលឲ្យមន្ត្រីជាច្រើនរូបរងរបួសផងដែរ ហើយមន្ត្រីបាននិយាយថា ពួកសកម្មប្រយុទ្ធ បានវាយប្រហារផ្ទះមេប៉ូលីស ក្នុងស្រុក Khwaja Ghar ខេត្ត Takhar ស្ថិតនៅភាគខាងជើងប្រទេស។
យោងតាមទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ចំណែកនៅក្នុងការវាយប្រហារមួយផ្សេងទៀត មន្ត្រីសន្តិសុខ តិចបំផុត៦នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងស្រុក Arghandab ខេត្ត Zabul ស្ថិតនៅភាគខាងត្បូងប្រទេស៕
ប្រែសម្រួល៖ប៉ាង កុង