បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពីបាញ់មីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយខ្លីពីរគ្រាប់ ចូលទៅក្នុងសមុទ្រមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានទទួលជោគជ័យក្នុងការតេស្តសាកល្បងកំពូលប្រព័ន្ធបាញ់រ៉ុកកែតដ៏ធំ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ប្រាប់ថា ការបាញ់តេស្តសាកល្បងនោះ គឺជាមធ្យោបាយបញ្ជាជាថ្មីម្តងទៀត នូវលក្ខណៈយុទ្ធសាស្ត្រនិងបច្ចេកវិទ្យានៃប្រព័ន្ធបាញ់មីស៊ីល ដែលត្រូវបានបញ្ជូនទៅឲ្យអង្គភាពកងទ័ពកូរ៉េខាងជើង។
គួរបញ្ជាក់ថា យោធានៃប្រទេសកូរ៉េខាងត្បូង បានប្រកាសប្រាប់កាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់សញ្ញាបានមីស៊ីលពីរគ្រាប់ ដែលគេបាញ់ចេញពីតំបន់ទីក្រុង Wonsan ដែលស្ថិតនៅលើតំបន់ឆ្នេរភាគខាងកើងរបស់ប្រទេសកូរ៉េខាងជើង ហើយគ្រាប់មីស៊ីលទាំងនោះ បានហោះបានចម្ងាយ១៤៣ម៉ាយ ក្នុងរយៈកម្ពស់ប្រមាណ១៩ម៉ាយ៕
ប្រែសម្រួល៖ប៉ាង កុង