ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ លោក Pompeo ធ្វើឲ្យថយចុះចំណាប់ អារម្មណ៍ក្នុងការចាប់ ផ្តើមការពិភាក្សាគ្នាឡើងវិញ

បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្តនេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើឲ្យប៉ះពាល់ដល់ឆន្ទៈ របស់ទីក្រុងព្យុងយ៉ាង ក្នុងការចាប់ផ្តើមសារជាថ្មីឡើងវិញ នូវកិច្ចពិភាក្សាចរចាលុប បំបាត់អាវុធនុយក្លេអ៊ែដែលបានជាប់ គាំង និងបានធ្វើការរិះគន់ ការថ្លែងថ្មីៗនេះរបស់រដ្ឋមន្ត្រីការ បរទេសសហរដ្ឋអាមេរិក ស្តីពីទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង។

លោក Pompeo ក្រោយកិច្ចប្រជុំតាមវីដេអូ ជាមួយរដ្ឋមន្ត្រីការបរទេស G7 កាលពីសប្ដាហ៍មុនថា ប្រទេសទាំងអស់ ត្រូវតែរួបរួមសាមគ្គីគ្នា ក្នុងការអំពាវនាវឲ្យប្រទេសកូរ៉េខាងជើង វិលត្រឡប់មករកការចរចាគ្នា និងអនុវត្តដាក់សម្ពាធផ្នែកការទូតនិងសេដ្ឋកិច្ច ជុំវិញកម្មវិធីនុយក្លេអ៊ែនិងមីស៊ីល ផ្លោងរបស់ប្រទេស កុម្មុយនិស្តឯកោមួយនេះ។

មន្ត្រីកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “ក្រោយស្តាប់ ឮការថ្លែងដ៏ខ្វះការពិចារណារបស់លោក Pompeo យើងបានថយចុះ ចំណាប់អារម្មណ៍ក្នុងកិច្ចពិភាក្សាគ្នា ជាមួយការស្តីបន្ទោសបន្ថែមទៀត ប៉ុន្តែបានក្លាយជាស្លុងកាន់ តែខ្លាំង សម្រាប់គម្រោងដែល គ្រោងទុកដ៏សំខាន់របស់យើង ដែលមានគោលដៅសង ទៅសហរដ្ឋអាមេរិកវិញ នូវភាពរន្ធត់និងភាពចលាចល សម្រាប់ការឈឺចាប់ ដែលបានបង្កើត ឡើងលើប្រជាជនរបស់យើង”៕
ប្រែសម្រួល៖ ប៉ាង កុង

To Top